កំពង់ឆ្នាំង៖លោក ផែង វណ្ណៈសកម្មជនគណបក្សប្រជាជនកម្ពុជា និង ជាសប្បុរសជនដ៏មានធម៌សប្បុរស រស់នៅក្នុងរាជធានីភ្នំពេញនៅព្រឹកថៃ្ងទី០៥ ខែធ្នូ ឆ្នាំ២០១៤នេះ បានប្រគល់អំ ណោយប្រចាំខែរបស់លោក ជូនលោកយាយ កែមរឿន អាយុ៧៨ឆ្នាំ មានជីវភាពទីទាល់ក្រនៅភូមិក្រាំងខ្មែរឃុំពពេល និងលោកយាយ ពេង វិន អាយុ៩៧ឆ្នាំ ងងឹតភ្នែករស់នៅតែ២នាក់ចៅ នៅភូមិកំព្រង ឃុំផ្សារ ស្រុកបរិបូណ៌តាមរយៈ លោក ចែម ភ័ក្តិ សមាជិកគណបក្សប្រជាជនកម្ពុជាស្រុកបរិបូណ៌ និង លោក អ៊ឹម ផង់សមាជិកបក្សស្រុកនិងជាសមាជិកគណបក្សប្រជាជនកម្ពុជាឃុំពពេល និងជាមេបក្សឃុំផ្សារ ស្រុកបរិបូណ៌ផងដែរ។
លោក ចែម ភ័ក្តិ បានអោយដឹងថា៖ លោក ផែង វណ្ណៈ គឺជាសកម្មជនគណៈបក្ស និងជាអ្នកលេងហ្វេសប៊ុកគាំទ្រគណបក្សប្រជាជនកម្ពុជា រស់នៅក្នុងរាជធានីភ្នំពេញ កន្លងមកលោកបានជួយជនទីទាល់ក្រ កុមារពិការ កូនភ្លោះ៣នាក់ និងជនចាស់ជរាជាច្រើននាក់ នៅក្នុងស្រុកបរិបូណ៌ ហើយលោកបានសន្យាថា និងជួយលោកយាយ កែម រឿន និងលោកយាយ ពេង វិន ក្នុង១ខែអង្ករ១៥គីឡូក្រាម និងថវិកា៤ម៉ឺនរៀលក្នុងម្នាក់ៗ។នៅព្រឹកថៃ្ងនេះលោក ក៏បាននាំយកអង្ករនិងថវិការបស់លោក ផែង វណ្ណៈ ទៅប្រគល់ជូនផ្ទាល់ដៃ ដល់លោកយាយទាំង២នាក់ តាមការសន្យារបស់ខ្លួន។
លោក ចែមភ័ក្តិ បានអោយដឹងទៀតថា៖ លោក ផែង វណ្ណៈ និងមិត្តភ័ក្តិដែលលេងហ្វេសប៊ុកគាំទ្រគណបក្សប្រជាជនកម្ពុជា បាននាំយកអំណោយផ្ទាល់ខ្លួននិងសប្បុរសជនជូនដល់ជនរងគ្រោះជនគ្មានទីពឹងកុមារពិការកូនភ្លោះនិងជនចាស់ជរាបានជាច្រើនគ្រួសារនៅទូរទាំងប្រទេស។ អំណោយរបស់លោក ផែង វណ្ណៈ ដែលបានផ្តល់ជូនជនក្រីក្រ គឺជាសកម្មភាពមនុស្សធម៌ពិតៗ ដោយមិនរើសអើងពូជសាសន៍និងនិន្នាការនយោបាយឡើយ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ក្នុងការជួយសំរាលការលំបាកជូនប្រជាពលរដ្ឋក្រីក្រគ្រប់រូប។លោក ចែម ភ័ក្តិ បានសំណូមពរដល់លោកយាយទាំង២នាក់ត្រូវចេះថែទាំសុខភាពអោយបានល្អ ដោយរស់នៅស្អាតហូបស្អាត ទើបធ្វើអោយសុខភាពលោកយាយបានល្អនិងអាចរស់នៅបានយូរឆ្នាំតទៅមុខទៀត។អាជ្ញាធរដែនដីនិងលោកយាយទាំង២នាក់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ផែង វណ្ណៈ និងសប្បុរសជនទាំងអស់ដែលបានផ្តល់អំណោយមនុស្សធម៌ ជួយដោះស្រាយការខ្វះខាតរបស់ពួកគាត់ ខណៈដែលពួកគាត់កំពុងតែជួបលំបាកពេលនេះ លោកយាយសូមជូនពរអោយ លោក ផែង វណ្ណៈ និងសប្បុរសជនទាំងអស់ជួបប្រទះតែសេចក្តីសុខនិងទទួលបានជ័យជំនៈគ្រប់ប្រការ និងគ្រប់ទួនាទីភារៈកិច្ចរហូតតទៅ៕
មតិយោបល់