ព័ត៌មានជាតិ

Update៖ ស្រវឹងស្រា ខឹងសុំលុយប្រពន្ធ ទៅលេងស្រុកមុនថ្ងៃ ចូលឆ្នាំមិនបានគ្រប់ចំនួន ប៉ុនចាប់ដុតសម្លាប់ទាំងរស់….

ក្រចេះ: កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ មានករណីហិង្សាក្នុងគ្រួសារ ដោយបុរសជាប្តី ព្យាយាមចាប់ប្រពន្ធ ចូលក្នុងផ្ទះ ដើម្បីដុតសម្លាប់ទាំងរស់ជាមួយគ្នា។

មូលហេតុ៖ ប្ដីស្រវឹងស្រា ខឹងសុំលុយប្រពន្ធទៅលេងស្រុកមុនថ្ងៃ ចូលឆ្នាំ មិនបានគ្រប់ចំនួន។

ជនរងគ្រោះជាប្រពន្ធឈ្មោះ ឌៀប រ៉ា អាយុ៥២ឆ្នាំ បានគេចផុតពីការស្លាប់ ដោយសារបានរត់ចុះពីលើផ្ទះ មកក្រោមទាន់ពេល ចំណែកឯបុរសដៃដល់ជាប្តីឈ្មោះ ឌី ឃ្វា អាយុ៥៦ឆ្នាំ ដែលបានយកសាំងចាក់លើភួយ ប៉ុនប៉ងដុតសម្លាប់ប្រពន្ធនិងខ្លួននោះ បានស្លាប់តែឯង ក្នុងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ មិនមានអ្នកណាជួយទាន់ទ្បើយ។

ប្រភេទសំណង់៖ ផ្ទះឈើប្រក់ក្បឿង១ខ្នង មាន២ដំបូល ដែលទើបសាងសង់រួច កាលពីពេលថ្មីៗ។

សូមបញ្ជាក់៖ ស្រ្តីរងគ្រោះជាស្រ្តីមេម៉ាយកូន ៤នាក់ ទើបតែធ្វើពិធីសែនព្រេន យកបុរសដៃដល់ធ្វើជាប្តី កាលពីប៉ុន្មានខែមុន។ កន្លងមកគ្រួសារនេះ តែងតែមានរឿងរកាំរកូសជាញឹកញាប់ នៅពេលបុរសជាប្តី ផឹកស្រាស្រវឹងម្ដង៕

មតិយោបល់