ព័ត៌មានជាតិ

ច្រកទ្វារព្រំដែនអន្តរជាតិដូង នៅតែបន្តបិទ មិនអនុញ្ញាតឲ្យអ្នកដំណើរ ជាតិ អន្តរជាតិ ចេញ-ចូលទ្បើយ

បាត់ដំបងៈ យោងតាមផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែន មិនអនុញ្ញាតឲ្យអ្នកដំណើរ ជាតិ អន្តរជាតិ ចេញ-ចូលនោះទេ។

ចំណែកមធ្យោបាយដឹកទំនិញ គឺចេញ-ចូលធម្មតា ដោយឡែកប្រជាពលរដ្ឋខ្មែរ បានធ្វើដំណើរតាមច្រករបៀងស្លាបឆ្វេង-ស្លាបស្តាំ ចំនួន ៥២៣នាក់ ស្រី ១៩៥នាក់ កុមារ ០៨នាក់។

ប្រជាពលរដ្ឋខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការណែនាំអប់រំ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដឹកពួកគាត់ទៅឲ្យមន្ត្រីចត្តាឡីស័ក ត្រួតពិនិត្យសុខភាពវាស់កម្ដៅ រួចបានអនុញ្ញាតឲ្យពួកគាត់ ទៅលំនៅដ្ឋានរៀងៗខ្លួន៕

មតិយោបល់