អ្នកលេងដ៏ល្បីល្បាញលើវាលស្មៅ សញ្ជាតិព័រទុហ្គាល បានរមួលចុកលើវាលស្មៅបន្ទាប់ពីរងការវាយប្រហារពីក្រោយ អ្នកលេងរបស់ក្លិប Levante ។
បន្ទាប់ពីនាទី ៦៣ ការប្រកួត រវាង ក្លិប Real Madrid និង ក្លិប Levante ក្នុងជុំទី ២៧ នៃក្របខណ្ឌ La Liga កាលពីរាត្រីយប់មិញនេះ បានធ្វើឲ្យកីឡាករ Ronaldo ចុកពេតផ្សារលើជើងរបស់ខ្លួន បន្ទាប់ពី កីឡាករ David Navarro បានស្លាយបាល់ខុស បែរជាត្រូវកជើងផ្នែកខាងក្រោយ។ ជាមួយនឹងគ្រោះថ្នាក់នេះ កីឡាករ David Navarro របស់ Levante ទទួលបានកាតក្រហម ។
តែទោះជាយ៉ាងណា កីឡាករ Ronaldo នៅតែបន្តការលេងរហូតដល់បញ្ចប់ការប្រកួត ដោយឈ្នះ ក្នុងលទ្ធផល ៣-០ ផងដែរ ខណៈដែល Bacelona រងបរាជ័យក្នុងជុំទី ២៧ នេះ។
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
Real Madrid Vs Levante 3-0

មតិយោបល់