កំពង់ឆ្នាំង: នៅព្រឹក ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ នៅលើកំណាត់ ផ្លូវជាតិលេខ៥ ចំណុចមុខសាលាបឋមសិក្សាអ្នកតាពោធិ៍ ភូមិកណ្ដាល ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។
មានករណី គ្រោះថ្នាក់ចរាចរ មួយបានកើតឡើងរវាង រថយន្ត ក្រុង ក្រុមហ៊ុនបូពា៌ អាសីុ ដឹកអ្នកដំណើរ បុកម៉ូតូ សង់ ពណ៌ខ្មៅ បណ្តាលឲ្យរងរបួសធ្ងន់ មនុស្សពីរម្នាក់ ខណៈបញ្ជូនជនរងគ្រោះ ដល់មន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ជនរងគ្រោះបានបាត់បង់អាយុជីវិត រីឯអ្នកបើកបរ បានរត់ចោលរថយន្ត។
ជនរងគ្រោះ១ឈ្មោះ ភឹម ស្រីនាង ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិដង្ខៅម៉ៅ ឃុំ ចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង.២ឈ្មោះ ឈាន គឹមលី ភេទស្រីអាយុ១៧ឆ្នាំ រស់នៅភូមិឃុំដូចគ្នា។
បច្ចុប្បន្នវត្ថុតាង ត្រូវបានកម្លាំង នគរបាលបញ្ជូន ទៅអធិការដ្ឋាន នគរបាល ស្រុក បរិបូណ៌រង់ចាំចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់