ព័ត៌មានជាតិ

គួរឲ្យអាសូរ! បុរសម្នាក់ បើកបរម៉ូតូលឿន បណ្តាលឲ្យជ្រុលធ្លាក់ស្ពានស្លាប់

កំពង់ឆ្នាំ: នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ នាពេលរសៀល មានករណីបុរសម្នាក់ ជិះម៉ូតូធ្លាក់ស្ពាន បណ្តាលឲ្យស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ត្រង់ចំណុចស្ពានថ្ម ស្ថិតនៅក្នុងភូមិតាលោ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សពជនរងគ្រោះឈ្មោះ យិន សុខឡា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិគ្រោះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះបើកបរម៉ូតូ១គ្រឿងម៉ាក C125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ឆ្នាំង 1E.96.35 ។ ធ្វើដំណើរតាមផ្លូវលំ ចេញពីភូមិព្រៃក្រោល ឆ្ពោះទៅដល់ភូមិតាលោ ហើយករណីនេះដែរ អាចបណ្តាលមកពីការបើកល្បឿនលឿន ជ្រុលធ្លាក់ផ្លូវ បណ្តាលឲ្យបាត់បង់ជីវិត។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ដល់ទីតាំងខាងលើ ដើម្បីធ្វើកំណត់ហេតុ និងប្រគល់សពទៅឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់