កំពតៈ នៅវេលាម៉ោង០៨ និង២៥នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤១-១៤២ ស្ថិតក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង បណ្ដាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់។
១.រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានផ្លាកលេខ (ប្រភេទដឹកដី) ធ្វើដំណើរមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ក៏ទៅបុកម៉ូតូ ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យស្លាប់អ្នកបើកម៉ូតូ និងអ្នករួមដំណើម និងម្នាក់ទៀតរបួសធ្ងន់ ចំណែកអ្នកបើករថយន្ត រត់គេចខ្លួនបាត់។
២.ម៉ូតូរងគ្រោះ ម៉ាកC១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ1A-3361 មានទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ឃុំ នួន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត (ស្លាប់នៅកន្លែងកើតហេតុ)។
ចំណែកអ្នករួមដំណើរ ២នាក់៖
-ឈ្មោះ ឆឹងសុភី ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តកំពត។
-ឈ្មោះ ឃឿន ចំរុង ភេទប្រុស អាយុ៨ឆ្នាំ រស់នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ (ស្លាប់នៅកន្លែងកើតហេតុ)។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានស្រុកទឹកឈូ ចំណែកសព ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់