ភ្នំពេញៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យឱសថស្ថានចំនួន១២ នៅម្តុំផ្សារតាប៉ាងដេីម្បីត្រួតពិនិត្យរកទីតាំងដែលលក់ឧបករណ៍តេស្តកូវីដ១៩ ដែលក្រសួងសុខាភិបាលហាមឃាត់ ក្រោមការដឹកផ្ទាល់របស់លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ជាលទ្ធផលមិនមានឱសថស្ថានណាមួយលក់ឧបករណ៍ដែលក្រសួងហាមឃាត់នោះទេ ហេីយក្រុមការងារក៏បានណែនាំអប់រំបន្ថែមដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ជាពិសេសគឺចូលរួមសហការក្នុងការទប់ស្កាត់លក់ឧបករណ៍ដែលក្រសួងហាមឃាត់នេះ ៕
មតិយោបល់