ព័ត៌មានជាតិ

លាន់ផាំង! ម៉ូតូ២គ្រឿងបុកគ្នា បើកបរមិនប្រកាន់ស្តាំ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

​កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​ បើក​ម៉ូតូ​មិន​ប្រកាន់​ស្ដាំ​ ដោយ​ល្បឿន​លឿន​ បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ប្រភេទ​សណ្ដោង​រ៉ឺ​ម៉ក​ បណ្ដាល​ឲ្យ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​រង​របួសធ្ងន់ ​។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​ ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០២០​ លើ​ផ្លូវ​លេខ​២៦១​ ចំណុច​ភូមិ​កំពង់​ប្រាសាទ​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល ​។

​ ជន​រង​គ្រោះ​ឈ្មោះ​ ជាម​ រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្ពាន​ថ្មី​ ឃុំ​រកា​កោង​២​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ បើកបរ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ ធុន​សេ​100​ ពណ៌​ក្រហម​ គ្មានផ្លាក​លេខ ​។​ ចំណែក​ភាគី​ម៉ូតូ​បង្ក​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ពាក់ផ្លាក​លេខ​ កណ្ដាល​1AF-9729​ បើកបរ​ដោយ​ឈ្មោះ ​វ៉ា​ន​ វ៉ុ​ន​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​វត្ត​ថ្មី​ ឃុំ​ព្រែក​ដំបង​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ (​ឃាត់ខ្លួន​) ​។​

​ ដំណើររឿង៖ នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៦១​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​ បើក​ក្នុង​ទិស​ដៅបញ្ច្រាស​គ្នា​ ដោយ​មិន​ប្រកាន់​ស្ដាំ​ក៏​មក​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​ជន​រង​គ្រោះជា​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​រង​របួសធ្ងន់​ ។​
​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ ជន​រង​គ្រោះ​ត្រូវ​បានដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រតិបត្ដិ​ស្រុក​ រីឯ​មធ្យោបាយ​ពាក់ព័ន្ធ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ​ ធ្វើការ​ពិនិត្យ​ និង​វាស់វែង​ រួច​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ​ដើម្បី​ចាត់ការ​តាមនីតិវិធីផ្លូវ​ច្បាប់​ ៕

មតិយោបល់