ព័ត៌មានជាតិ

រថយន្តដឹកអ្នកដំណើរក្រុមហ៊ុនរិទ្ធមុន្នី បុករថយន្តសាំយ៉ុង បណ្ដាលឲ្យពីរនាក់ប្ដីប្រពន្ធអ្នកលក់លៀស ស្លាប់ និងរបួស

ភ្នំពេញៈ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០២ និង១០នាទី (យប់) លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១០៨-១០៩ ភូមិសាលាឃុំ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុករថយន្ត ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង។

ហេតុការណ៍នេះ បណ្តាលឲ្យស្លាប់មនុស្ស ស្រីម្នាក់ របួសស្រាលប្រុសម្នាក់ និងខូចរថយន្ត ០២គ្រឿង។

រថយន្តទី១ម៉ាកសាំងយ៉ុង (ដឹកលៀស) ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2M-8724 បើកបរដោយឈ្មោះ ញ៉ឹក សុផល ភេទប្រុស អាយុ៥៧ ឆ្នាំ នៅភូមិប្រិច ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ មុខរបរដឹកលៀសលក់ (របួសស្រាល)។ អ្នករួមដំណើរឈ្មោះ គុម អេម ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា ជាប្រពន្ធអ្នកបើកបររថយន្ត មុខរបរលក់លៀស របួសធ្ងន់ ត្រូវបានបញ្ជូនទៅមណ្ឌលសុខត្រពាំងស្វាយបានស្លាប់។

រីឯរថយន្តទី២ ដឹកអ្នកដំណើរក្រុមហ៊ុនរិទ្ធមុន្នី ម៉ាកkia(៤៥កៅអី) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C-0926 បើកបរដោយឈ្មោះ សា វ៉ាន់ហៀត ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មុខរបរបើកបររថយន្ត ត្រូវបាននាំខ្លួនទៅអធិការដ្ឋានគរបាលស្រុកតាំងគោក ដើម្បីសួរបំភ្លឺ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វាស់វែង និងយកវត្ថុតាងយករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកតាំងគោក។

មូលហេតុបឋមបង្ក៖
– អ្នកបើកបររថយន្តម៉ាកសាំងយ៉ុង បើកបរក្នុងស្ថានភាព ងងុយ។
– អ្នកបើកបររថយន្តដឹកអ្នកដំណើរម៉ាក kia ឈប់ខ្ជីខ្ជា៕

មតិយោបល់