ព័ត៌មានជាតិ

ចំនួន​នៃ​ជនភៀសខ្លួន​ជនជាតិ​ស៊ី​រី​បាន​កើនឡើង​ដល់ 604,000 នាក់​នៅក្នុ​ប្រទេស​លីបង់​

Beirut ៖​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​ជនភៀសខ្លួន (UNHCR) បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​រដ្ឋាភិបាល​លី​បង់​នឹង​ឧបត្ថម្ភ​ជា​ជំនួយ​សង្គ្រោះ​ដល់​ជនភៀសខ្លួន​របស់​ស៊ី​រី​នៅពេលដែល​អង្គការ​សហប្រជាជាតិ​និង​អង្គការ​ជា​ដៃគូ​នានា​បាន​ទទួល​ចំនួន​ជនភៀសខ្លួន​ដល់​ទៅ 604,000 នាក់​ក្រោយ​តួលេខ​ចុងក្រោយ​ដែល​បាន​កើន 17000 នាក់​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​។​

​អ្នកតំណាង​ឲ្យ​អង្គការ​បាន​និយាយថា​ចំនួន​ជនភៀសខ្លួន​មាន 517,000 នាក់​ដែល​បាន​ចុះឈ្មោះ​គិត​មក​ត្រឹម​ពេលនេះ​ហើយ​នៅពេល​ដែល 87,000 នាក់​ទៀត​នៅ​រងចាំ​ចុះ​ឈ្មោះ​នៅ​ឡើយ​។​វា​បាន​ធ្វើឲ្យ​របាយការណ៍​ចុងក្រោយ​គឺ​មាន​ជនភៀសខ្លួ​ន 181,000 ដែល​បាន​ចុះ​ឈ្មោះ​នៅ​ភាគ​ខាងជើង​នៃ​លី​បង់ 175,000 នាក់​នៅ​ខាងកើត​នៃ​តំបន់ Bekaa 95,000 នៅ Beirut និង 65,000 នាក់​នៅ​ភាគខាងត្បូង​នៅ​លី​បង់​។​

​មានតែ​ជនភៀសខ្លួន 150,000 នាក់​ប៉ុណ្ណោះ​ដែល​បាន​ទទួល​ប័ណ្ណ​អាហារ​ដែល​ចេញ​ដោយ​អង្គការ​ជនពិការ​អន្តរជាតិ​និង​អង្គការ​មួយ​ចំនួន​ទៀត​ប្រចាំ​ប្រទេស​អ៊ីតាលី​។​សរុប​ជនភៀសខ្លួន​ប្រមាណ 138,000 នាក់​ដែល​ត្រូវបាន​គេ​ជឿជាក់​ថា​នឹង​អាច​ទទួលបាន​ការអប់រំ​ដ៏​ត្រឹមត្រូវ​ពី​ប្រទេស​លី​បង់​ដែល​ពួកគេ​មាន​អាយុ​ពី 4 ទៅ 14 ឆ្នាំ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Lebanon2_zps0b8f4d80.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Lebanon1_zps97cca89f.jpg

មតិយោបល់