ព័ត៌មានជាតិ

សង្ស័យទ្បើងចំណោតដាច់ហ្វ្រាំង រថយន្តដឹកដែក រអិលថយក្រោយកិនម៉ូតូ បណ្ដាលឲ្យស្ត្រីម្នាក់ រងរបួសបាក់ជើង

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១១ និង ៥០នាទីព្រឹកថ្ងៃទី៣០ ខែមីនា​ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ ១៨៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកដែក និងម៉ូតូ បណ្ដាលឲ្យស្ត្រីម្នាក់ អាយុប្រហែល ២៦ឆ្នាំ រងរបួសបាក់ជើង។

មូលហេតុ៖ សង្ស័យទ្បើងចំណោតដាច់ហ្វ្រាំង បណ្ដាលឲ្យរអិលថយក្រោយ កិនម៉ូតូ​ រងការខូចខាត។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការវាស់វែង ចាត់ការតាមនិតីវិធី សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់