ព័ត៌មានជាតិ

រថយន្តបែកកង់ប៉ះគ្នា បណ្ដាលឲ្យមនុស្ស ៤នាក់ រងរបួសធ្ងន់ស្រាល

ព្រះសីហនុ: កាលពីវេលាម៉ោង ៩និង៣៥នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត នៅភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

រថយន្តម៉ាក នីសាន់ ពណ៌ស្លែ។
រថយន្តម៉ាក មីសស៊ុយបីសស៊ី ។

មូលហេតុ៖ រថយន្តនីសាន់បែកកង់។

ដំណើររឿង៖ មុនពេលកើតហេតុនីសាន់ បានធ្វើដំណើរពីព្រះសីហនុទៅភ្នំពេញ ហើយបែកកង់បណ្ដាលឲ្យរថយន្តទាំង២ប៉ះគ្នារងការខូចខាត និងមនុស្សរងរបួសធ្ងន់ស្រាល ៤នាក់ ស្រីម្នាក់។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង សម្រួលចរាចរណ៍ និងជួយយកជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល ៕

មតិយោបល់