ព័ត៌មានជាតិ

បុរស​ម្នាក់​សន្លប់​ធំ​និង​ម្នាក់​ទៀត​រង របួសស្រាល ខណៈ​ម៉ូតូ​ស្មាស​មួយ គ្រឿង​បុក​ជាមួយ​និង​រថយន្ត​នី​សាន់​

​ភ្នំពេញ ៖ ម៉ូតូ​ស្មាស​មួយ​គ្រឿង​បុ ក​ជាមួយ​និង​រថយន្ត​ម៉ាក​នី​សាន់​មួយគ្រឿង​ទៀត យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឲ្យ​បុរស​ម្នាក់​សន្លប់​ធំ​និង​ម្នាក់​ទៀត​រង របួសស្រាល​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៩​និង​៣៥​នាទី​យប់ ថ្ងៃទី​២៨ កក្កដា ២០១៤ នៅត្រង់​ចំណុច​ក្រោយ​សាលាបឋមសិក្សា​ព្រះ​នរោត្ថម ផ្លូវ​១៤៤ កែង​និង​ផ្លូវ​១៩ ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល បាន​ឃើញ​ហេតុការណ៍ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស្មា​ស ពណ៌​ខ្មៅ ខៀវ មួយគ្រឿង ពាក់​ស្លាក​លេខ​កណ្តាល​1H-3088 ជិះ​គ្នា​២​នាក់ ដោយ​ធ្វើដំណើរ​តាមផ្លូវ​១៤៤ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច មកដល់​ចំណុច​កើតហេតុ​ក៏​បាន​ទៅបុក​និង​រថយន្ត​នី​សាន់ មួយគ្រឿង ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ 2S -1348 បើក​ដោយ​បុរស​ម្នាក់​យ៉ាង​លឿន តាមផ្លូវ​១៩ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បណ្តាល ឱ្យ​បុរស​អ្នកបើក​ម៉ូតូ​រង​របួសស្រាល ចំណែក​អ្នក​ជិះ​ពីក្រោយ​រងរបួស​ធ្ងន់ សន្លប់​ស្តូកស្តឹង​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ ចំណែក​បុរស​ម្ចាស់​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សួរនាំ​នៅ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារកណ្តាល​ទី​មួយ​ដើម្បី​ដោះស្រាយ​៕
2014-07-29_102114

មតិយោបល់