ព័ត៌មានជាតិ

រថយន្តតូរីស បុករថយន្តព្រូស រុញទៅបុករថយន្ត ៥៧០ ស៊េរីទំនើបតម្លៃរាប់ម៉ឺនដុល្លារ រងការខូចខាត

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១ និង ១៥នាទីរសៀលថ្ងៃទី៣០ ខែមីនា​ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ ២៧១ ទល់មុខផ្សារសុវណ្ណា ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុកបន្តកន្ទុយគ្នា រវាងរថយន្តតូរីស បុករថយន្តព្រូស រុញទៅបុករថយន្ត ៥៧០ ស៊េរីទំនើបតម្លៃរាប់ម៉ឺនដុល្លារ។

ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ។ មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ហើយបានឲ្យភាគីពាក់ព័ន្ធធ្វើការសម្របសម្រួលគ្នា៕

មតិយោបល់