កំពតៈ យោងតាមផេកអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ៤នាក់ក្នុងនោះមានស្រីម្នាក់បានមកធ្វើជាដូរលុយដុល្លារ១០០$និងធ្វើជាទិញទំនិញផ្សេងៗដើម្បីឲ្យអ្នកលក់រវល់ងាកខ្លួនមិនរួចក៏ជាឱកាសសម្រាប់ក្រុមជនសង្ស័យធ្វើសកម្មភាព(បុកទូ)បន្លំខ្លួនចូលទៅលួចលុយក្នុងទូដែលមិនបានចាក់សោររួចនាំគ្នាគេចខ្លួនអស់។
ហេតុការណ៍នេះបានកើតឡើងថ្ងៃទី១១ខែតុលាឆ្នាំ២០១៩វេលាម៉ោង៧និង៣០នាទីនៅផ្ទះរបស់ជនរងគ្រោះឈ្មោះនាងនីភេទស្រីអាយុ៥៦ឆ្នាំនៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
តាមរបាយការណ៍បានឲ្យដឹងថាមានក្រុមជនសង្ស័យចំនួន០៤នាក់ស្រី០១នាក់មិនស្គាល់សាវតារបើកម៉ូតូC125ពណ៌ខ្មៅចំនួន02គ្រឿងមិនដឹងស៊េរីនិងស្លាកលេខដោយជនសង្ស័យបានចូលមកដូរប្រាក់ដុល្លារ១០០$ហើយក៌បានទិញខារ៉ាបាវ១០កំប៉ុងហើយពេលឃើញជនរងគ្រោះជាប់រវល់លក់ក្រុមរបស់ជនសង្ស័យចូលលួចលុយក្នុងទូដែលមិនបានចាក់សោររួចជនសង្ស័យគេចចេញបាត់តែម្តងជនរងគ្រោះបាត់បង់រូមមានៈ១-លុយដុល្លារ២១៥០ដុល្លារ ២-លុយខ្មែរ៥,៥០០,០០០រៀល។
ករណីខាងលើនេៈសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់