មន្ត្រីសុខាភិបាលចិន បានឲ្យដឹងថា ក្រសួងបានបិទអាជីវកម្មក្រុមហ៊ុនផ្គត់ផ្គង់មួយនៅក្នុងប្រទេសចិន បន្ទាប់ពីរកឃើញថា បានលក់សាច់គោ និងមាន់ដែលផុតកាលបរិច្ឆេទប្រើប្រាស់ទៅឲ្យក្រុមហ៊ុនលក់ចំណីអាហារអាមេរិក។
ហាងលក់ចំណីអាហារ McDonald’s, KFC និង Pizza Hut ជាង ៦.២០០កន្លែងនៅក្នុងប្រទេសចិន បានបញ្ឈប់ការលក់សាច់ដែលទិញមកពីក្រុមហ៊ុន Shanghai Husi Food Co ក្រោយពេលដែលទូរទស្សន៍ Dragon Television បានចេញផ្សាយថា អាហារទាំងនោះផុតកាលបរិច្ឆេទ។
នៅពេលនេះ McDonald’s និង KFC កំពុងតែធ្វើការស៊ើបអង្កេតជាមួយអាជ្ញាធរ ដើម្បីស្វែងរកភស្ដុតាង៕
មតិយោបល់