ព័ត៌មានជាតិ

ការលក់ដូរ បន្លែ សាច់ បាយ ម្ហូបអាហារ ត្រីងៀត សាច់ក្រក់ សម្លៀកបំពាក់ នៅផ្សារចាស់ លក់ធម្មតា

សៀមរាបៈ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាបបានឲ្យដឹងថា ការលក់ដូរ បន្លែ សាច់ បាយ ម្ហូបអាហារ ត្រីងៀត សាច់ក្រក់ សម្លៀកបំពាក់ សម្ភារប្រើប្រាស់ផ្សេងៗ នៅក្នុង ផ្សារចាស់ ក្រុងសៀមរាប គិតត្រឹមថ្ងៃទី៣០ ខែមីនាឆ្នាំ២០២០នេះ នៅតែបន្តដំណើរការលក់ដូរ ជាធម្មតា។

ចំណែករូបភាពតូប លក់ដូរ ដែលជនមួយចំនួនបានថតបង្ហោះឃើញបិទនោះគឺជាតូបលក់វត្ថុអនុស្សាវរីយ៍ដែល មានទីតាំង នៅជុំវិញផ្សារ ដែលម្ចាស់អជីវកម្មបានបិទដោយខ្លួនឯងជាបណ្តោះអាសន្ន ព្រោះមិនសូវមានភ្ញៀវទេសចរ៕

មតិយោបល់