ព័ត៌មានជាតិ

ក្មេងស្រី​តូច​ល្អិត​នៅ​អង្គរវត្តនាសម័យ​តេជោ ហ៊ុន សែន​ អាច​រាប់​លេខ រហូតដល់​ទៅ​១៤ ភាសា

​រូបរាង​តូច​ល្អិត ប្រហែលជា​មាន​វ័យ ៨ ទៅ ៩ ឆ្នាំ ដោយ​មាន​កន្ទ្រក់​លក់ឥ​វ៉ាន់ នៅ​នឹង​ក ឈរ​ក្បែរ​ប្រាង្គ​ប្រាសាទ រាប់​លេខ រហូតដល់​ទៅ​១៤ ភាសា ធ្វើឲ្យ​អ្នក​ដែល​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ជាមួយ​នឹង​សមត្ថភាព​ដ៏​អស្ចារ្យ​នេះ​។​

​ក្មេងស្រី​តូច ដ៏​គួរ​ឲ្យ​ស្រលាញ់ អាច​រាប់​លេខ រហូតដល់​ទៅ ១៤ ភាសា ក្នុងនោះ មាន​ខ្មែរ បារាំង ចិន ថៃ វៀតណាម អង់គ្លេស ឥណ្ឌា កូរ៉េ អេ​ស្ប៉ាញ និង បារាំង​ជាដើម នោះ កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់ អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដោយ​លើកសរសើរ​ពី​ក្មេងស្រី​នេះ មិន​ដាច់​ពី​មាត់ ថា​ពិតជា​ឆ្លាត​និង​ខ្លាំងពូកែ​មែន ក្មេង​នៅ​អង្គរ ។​
2014-09-02_143105
​យើង​ពិតជា​កម្រ​នឹង​បាន​ឃើញ​ថា ក្មេង​ដែល​មាន​រាង​តូច​ល្អិត និង អាយុ​ប្រហែល ៨ ទៅ ៩ ឆ្នាំ តែ​សមត្ថភាព មិន​ចេញ​ក្មេងប្រុស អាយុ ១៨ ឆ្នាំ តែ​ពេល​នេះ​បាន​ភ្លឹភ្នែក​ហើយ ថា ខ្មែរ ពិតជា​ខ្លាំង ជាពិសេស ខ្មែរ​នៅ​តំបន់​អង្គរ​តែម្តង ដែល​ជា​តំបន់ ទេសចរណ៍ និង​ជា​ចរន្តឈាម​ជួយ​ដល់​សេដ្ឋកិច្ចជាតិ ។​

​យើង​អាច​ចាត់ទុកថា ក្មេងស្រី​ម្នាក់​នេះ ជា​ក្មេងស្រី​អច្ឆរិយៈ និង​ជា​ក្មេងស្រី​កម្រ ក្នុងសម័យ សង្គម សម្តេច​តេជោ ហ៊ុន សែន ក៏​ប៉ុន្តែ​បើសិនជា​ក្មេង​ស្រី​រូប​នេះ ទទួលបាន​ការបណ្តោះបណ្តាល យ៉ាង​យកចិត្តទុកដាក់​បំផុត ពី​សំណាក់​សាលា​រដ្ឋ និង ឯកជន យើង​ជឿជាក់ថា នាង​នឹង​ក្លាយជា​មនុស្ស ការទូត ដ៏​អស្ចារ្យ នៅពេល​ខាងមុខ ដោយ​អាច​ទំនាក់ទំនង​ពី​សង្គម​មួយ​ទៅ​សង្គម​មួយ ទៅតាម​អ្វី​ដែល​រដ្ឋាភិបាល​ចង់បា​ន ។ រដ្ឋាភិបាល​គួរតែ​យកចិត្តទុកដាក់ លើ​ក្មេងស្រី​នេះ ដើម្បី ឲ្យ​នាង​មាន​វាសនា ធ្វើការ​ជូន​រដ្ឋ ដោយ​ផ្តល់​កន្លែង​សិក្សា ឲ្យបាន​សមរម្យ ទាំង​ភាសាជាតិ និង​អន្តរជាតិ ដែល​នាង​កំពុងតែ​មាន ។ នេះ វា​គ្រាន់តែ​ជាកា​យល់​ឃើញ​របស់​មហា​ជន​តែប៉ុណ្ណោះ ៕

​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ​៖

មតិយោបល់