ព័ត៌មានជាតិ

ក្រុមក្មេងទំនើង បង្កអុកទ្បុក ដេញកាប់គ្នា តាមផ្លូវសាធារណ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ប៉ៃលិន: កាលពីវេលាម៉ោង ១៨ និង ៣០នាទីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ទួលល្វា ចុះល្បាត និងបង្ក្រាបករណីក្មេងទំនើង កាប់គ្នាលើដងផ្លូវសាធារណ: ត្រង់ចំណុចភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន។

ជាលទ្ធផលឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ដកហូតវត្ថុតាងកាំបិតប៉័ងតោចំនួន០១ដើម និងម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ក្រហម ពាក់ផ្លាកលេខ បាត់ដំបង១AF-៣៨៦០ ចំនួន០១គ្រឿង ។

ជនសង្ស័យទី១/ឈ្មោះ អី លីហ៊ួរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន (ជាជនដៃដល់) ទី២/ឈ្មោះ សុខ សុផាត ភេទប្រុស អាយុ២០ឆ្នាំមុខរបរលក់ឪឡឹក រស់នៅភូមិព្រែកនរិន្ទ ឃុំឯកភ្នំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទី៣/ឈ្មោះ ឃី ប៊ុនធឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន និងទី៤/ឈ្មោះ ចយ ចំណាប់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់ដូរ នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន (ជាជនដៃដល់)។

បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងជំនាញនាំខ្លួន ទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសួរនាំ និងកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់