ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូវ៉ាជែងមិនប្រយ័ត្ន បណ្តាលឲ្យដួល ត្រូវរថយន្តកិនស្លាប់

ស្វាយរៀង: កាលពីវេលាម៉ោង៥និង៣៦នាទីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ករណីបុរសម្នាក់គ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅកន្លែងកើតហេតុ រវាងម៉ូតូនិងរថយន្តដឹកគ្រឿងចក្រ នៅចំណុចភូមិរំដេញ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ រថយន្តនិងម៉ូតូបើកស្របទិសគ្នាពីត្បូងទៅទិសខាងជើង ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាកហ៊ីយាន់ដាយ បើកបរដោយឈ្មោះ យ៉ុន ប្រុស ភេទ ប្រុសអាយុ២៦ឆ្នាំ រស់នៅភូមិពានមាសខាងលិច ឃុំរំពុង ស្រុកបាទី ខេត្តតាកែវ ។ ចំណែកម៉ូតូ១គ្រឿងទៀតម៉ាក វ៉េវស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ១ i9311ព.វ បើកបរដោយជនរងគ្រោះឈ្មោះ មាង មាស ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិពោន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង មុខរបដើរទិញជ្រូក(បានស្លាប់) ។

មូលហេតុ ៖ ម៉ូតូបើកវ៉ាជែងមិនប្រយ័ត្ន បណ្តាលឲ្យទាក់ដួលចូលកង់រថយន្តកិនស្លាប់នៅនឹងកន្លែងកើតហតុ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ រីឯសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់