ព័ត៌មានជាតិ

អ​ង្គ​កា​រ​អ​ន្ត​រ​ជា​តិ​ចំ​នួ​ន​៣​ ​ស​ហ​កា​រ​ផ្សព្វផ្សា​យ​សេ​ច​ក្តីណែ​នាំ​ ​ប​ច្ចេក​ទេ​ស​ឆ្លើយ​ត​ប​គ្រោះអា​ស​ន្ននៅ​ភ្នំពេ​ញ​

នាព្រឹកថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៤ សាលារាជធានីភ្នំពេញ និង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ សហការជាមួយអង្គការ Unicef អង្គការ World Vision និងអង្គការ PIN បានធ្វើការផ្សព្វផ្សាយសេចក្តីណែនាំ បច្ចេកទេសសំរាប់ការរៀបចំសៀវភៅត្រៀមបំរុងឆ្លើយតបគ្រោះអាសន្ននៅរាជធានីភ្នំពេញ ។ វគ្គផ្សព្វផ្សាយនេះ បាន ប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវ ម៉ក់ វណ្ណស៊ីថា និង ឯកឧត្តម អៀង អូននី អភិបាលរងរាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញ មានថ្លែងថា ការផ្សព្វផ្សាយនេះ សំដៅជំរុញបណ្តាស្ថាប័នពាក់ពន្ធ័ទាំងអស់ រួមទាំងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ឲ្យចេះរៀបចំផែនការត្រៀមបំរុង ឆ្លើយ តបបានទាន់ពេលវេលាទៅនឹងគ្រោះអាសន្ន និងគ្រោះមហន្តរាយដែលរាជធានីភ្នំពេញតែងជួបប្រទះ ដូចជា គ្រោះទឹក ជំនន់ ខ្យល់ព្យុះ ភ្លើងឆេះផ្ទះជាដើម ក្នុងន័យធានាលើកិច្ចអន្តរាគមន៏ និងប្រើប្រាស់ឲ្យអស់លទ្ធភាពនូវធនធានដែល មានប្រកបដោយប្រសិទ្ធិភាព សំដៅកាត់បន្ថយឲ្យបាននូវការបាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិ ទុក្ខវេទនា និង ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ គេបានសង្កេតថា គ្រោះមហន្តរាយដោយធម្មជាតិបានកើតមានឡើងកាន់តែញឹកញាប់ និងមានវិសាលភាពកាន់តែធំ ដែលបណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្ស សត្វ ខូចខាត ហេដ្ឋារចនាសម្ពន្ធ័សាធារណៈ និងឯកជន ប៉ះពាល់ដល់ជីវភាពរស់នៅ ព្រមទាំងធ្វើឲ្យមានភាពក្រីក្រ ។

ផលប៉ះពាល់នេះ គឺមានលក្ខណៈខុសៗគ្នា អ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេនោះគឺ ស្ត្រី កុមារ ជនពិការ ចាស់ជរា និងស្ត្រីមានផ្ទៃពោះ ។ ការងារគ្រោះ មហន្តរាយ គឹជាការងារសំរបសំរួល និងបញ្ជាទៅតាមស្ថានភាពជាក់ស្តែង និងផ្តោតលើវិធានការកាត់បន្ថយហានិភ័យ ខ្លាំងជាងការឆ្លើយតប៕
ann-230414-139823833677473

មតិយោបល់