ព័ត៌មានជាតិ

Update៖ នារីវ័យក្មេងម្នាក់ បើករថយន្តឆ្លងផ្លូវ ត្រូវរថយន្តហ្វតបុកផាំង បណ្ដាលឲ្យខូចខាតទាំងសង

ភ្នំពេញៈ កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃ ទី ៣០ខែមិនា ឆ្នាំ ២០២០ ស្ថិតតាមបណ្ដោយផ្លូវទន្លេ សាបកែងផ្លូវជាតិលេខ៦អា ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា។

រថយន្តហ្វត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BE- 9399 បើកដោយបុរសម្នាក់។ ចំណែករថយន្តព្រូស ពណ៌ ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BE- 5485 បើកបរដោយនារីវ័យក្មេងនាក់ម្នាក់ និងមានរួមដំណើរម្នាក់។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញរថយន្តព្រូស ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែមានរយន្តហ្វត បើកបរក្នុងល្បឿនលឿនគួរសម ជ្រុលមកបុកពេញទំហឹង បណ្តាលឲ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតកំណាត់មុខយ៉ាងដំណំ។

ក្រោយកើតហេតុ ភាគីទាំងសងខាងបានចរចាដោះស្រាយ នៅនឹងកន្លែ តែមិនត្រូវគ្នា ទើបសមត្ថកិច្ច វាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់