ទឹកចាត់ទុកថាជាអង្គប្រកបដ៏សំខាន់មួយនៅក្នុងរាងកាយប្រៀបបី ដូចជាវត្ថុរាវដែលរត់ទៅចិញ្ចឹមរាងកាយឲ្យមានភាពលូតល្អបណ្តេញនូវវត្ថុ ស្មោគគ្រោកចេញពីរាងកាយព្រមទាំដទៃៗទៀតជាច្រើនសន្ធឹកសន្ធាប់។
ក្រៅពីនោះទឹកក៏អាចជួយស្តារសុខភាពបានយ៉ាងល្អប្រសើរផងដែរជាពិសេសគឺទឹកក្តៅឧណ្ហៗនេះ តែម្តង។
ការទទួលទានទឹកក្តៅវា នឹងធ្វើឲ្យកើតផលប្រយោជន៍ច្រើនបំផុតដូចច្នេះគូរទទួលទានទឹកក្តៅឧណ្ហៗចាប់តាំងពីម៉ោង៥ទៀបភ្លឺឲ្យបានប្រមាណកន្លះលីត្រព្រោះវាហុចផលល្អដល់ប្រព័ន្ធរំលាយអាហារចំៗតែម្តង់។ នោះក៏ព្រោះទឹកក្តៅឧណ្ហៗវាបានចូលទៅជំរះលាងវត្ថុស្មោគគ្រោកដែលមាននៅ ក្នុងរាងកាយចេញអស់។ ក៏ប៉ុន្តែអ្នកតោងកុំភ្លេចទទួលទានអាហារពេលព្រឹកផងដែរព្រោះយើងទើប នឹងបានលាងប្រព័ន្ធរំលាយអាហារថ្មី។
នៅពេលយើងទទួលទានអាហារចូលទៅហើយនោះទឹកវាអាចជួយរំលាយអាហារទាំងនោះបានរលូន។ ប្រព័ន្ធរំលាយអាហារដំណើរល្អការបឺតស្រូបយកអ្វីផ្សេងៗ ក៏កាន់តែងាយទ្បើងថែមទៀត។ ចំណុចត្រង់នេះយើងអាចប្រាប់ទុកជាមុនថាការរំលាយអាហារដែលល្អនោះ នឹងធ្វើឱ្យរាង
កាយរបស់យើងបានទទួលប្រយោជន៍យ៉ាងពេញសមត្ថភាពតែម្តង។
នៅពេលរាងកាយបានទទួលទឹកពេញបរិបូរហើយនោះ នឹងធ្វើឱ្យស្បែកយើងស្រស់ថ្លាមិនឆាប់មួម៉ៅដែលជាការពិតការទទួលទានទឹកក្តៅឧណ្ហៗ គឺជាការលាងជំរះនូវជាតិពុលក្នុងខ្លួននោះឯង។ ឧទាហរណ៍ដូចជារោគលើសឈាមកូឡេស្តេរ៉ូលដែលរោគអស់ទាំងនេះវា នឹងរលាយបាត់
អស់ព្រោះពួកវាកើតចេញពីមូលហេតុដែលរាងកាយបាត់បង់ជាតិទឹកនោះឯង។
សុភាបស្ត្រី ឬអ្នកដែលចង់មានអាយុវែងប្រកបដោយសុខភាពរឹងមាំពេលនេះតោងចាប់ផ្តើមងាកចាប់អារម្មណ៍ទទួលទានទឹកក្តៅដើម្បីសុខភាព។ ក្រៅពីនោះអាចគួបផ្សំ នឹងការហ្វឹកហាត់ធ្វើចិត្តឱ្យល្អហាត់ប្រាណឱ្យបានជាប់ជានិច្ចកាលគ្រាន់តែការអនុវត្តន៍តាមការណែនាំខាងលើ នេះឃើញថាសុខភាពអ្នក នឹងបានរឹងមាំជាក់ជាមិនខាន៕
មតិយោបល់