ភ្នំពេញៈ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៥និង៣០នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាលទ្ឋផល ត្រួតពិនិត្យបាន ៤ខ្នងផ្ទះ ឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ ( មានសារធាតុញៀន ) និងដកហូតបាន ក្រាមសថ្លា៣កូនថង់តូច ទូរស័ព្ទដៃ ចំនួន០៩គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់