ភ្នំពេញៈ អតីតកីឡាប្រដាល់សេរីលោកឯម ចាន់រស្មីត្រូវគូទំនាស់របស់ខ្លួនវាយដោយថ្នាំងអំពៅដេរជិត៣០ថ្នេរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅមុខបរិវេណបន្ទប់ជួលដែលខ្លួនស្នាក់នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជនីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឯម ចាន់រស្មី អាយុ៣៥ ជាអតីតកីឡាប្រដាល់សេរី បច្ចុប្បន្នជាគ្រូជំនួយនៅក្លឹបប្រដាល់និរោធមានជ័យ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យឈ្មោះ កំសត់ អាយុស្របាលគ្នាជាមួយជនរងគ្រោះ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុគឺពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ជនរងគ្រោះនិងជនសង្ស័យបានទាស់ពាក្យសំដីជាមួយគ្នានិងវាយគ្នាដោយដៃនិងដៃ តែមិនមានរបួសទេលុះព្រឹកឡើងពួកគេទាស់សំដីម្តងទៀតហើយក៏ផ្ទុះកំហឹងឡើង ខ្លួនទាញកាំបិត ចំណែកជនសង្ស័យទាញដែកថ្នាំងអំពៅចំនួន២ដើមវាយមកលើរូបលោកបណ្តាលឱ្យរងរបួសដេរជិត៣០ថ្នេរ រួចជនសង្ស័យទៅធ្វើការបាត់។
ក្រោយពីកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទាំងក្បាលរំរបួស៕
https://youtu.be/KVRbU24IVzE
មតិយោបល់