ព័ត៌មានជាតិ

កុងតឺន័រមួយគ្រឿង ក្រឡាប់ក្រោមស្ពានអាកាសស្ទឹងមានជ័យ!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តកុងតឺន័រមួយគ្រឿង បើកបរមិនប្រយត្ន័ បានបួងចង្កូតក្រឡាប់ផ្ងាជើងនៅក្រោមស្ពានអាកាសស្ទឹងមានជ័យបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ករណីនេះមិនបណ្តាលឲ្យអ្នកណារងរបួសទេ គ្រាន់តែខូចខាតរថយន្តនិងបង្កាន់ដៃស្ពានតែប៉ុណ្ណោះ៕

មតិយោបល់