ព័ត៌មានជាតិ

Update៖ ជនបង្កបើករថយន្តបុកស្លាប់មនុស្ស ២នាក់ស្លាប់ នៅខណ្ឌសែនសុខ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ភ្នំពេញ: កាលពីវេលាម៉ោង ៩និងនិង២០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះលេខ១២៣ ផ្លូវ៥៩ប៉េ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកម៉ូតូ។

ក្រោយកេីតហេតុរយ:ពេលប្រហែលជា ៤ម៉ោង ជនបង្កឈ្មោះ សេង ចិន្តា ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ស្រាវជ្រាវចាប់ខ្លួនបាននៅម៉ោងប្រហែល ០១:២០នាទីរំលងអាធ្រាត្រ ។

រថយន្តបង្កម៉ាកធុនដ្រា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BA-9111 បានបើកបុកម៉ូតូ ០១គ្រឿង បណ្តាលឲ្យស្លាប់មនុស្សចំនួន ២នាក់ រួចជនបង្កបានបើករថយន្តគេចខ្លួនបាត់ស្រមោល។

ក្រោយពីសមត្ថកិច្ច ធ្វើការស្រាវជ្រាវនៅវេលាម៉ោង ០១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ទើបឃាត់ និងនាំខ្លួនជនបង្កបាន បន្ទាប់មកនាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្នជនបង្ក និងរថយន្ត ត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់