ព័ត៌មានជាតិ

ក្របួចចោរកាច់សោកម៉ូតូបានម្នាក់ និងបក្ខពួកម្នាក់ទៀតរត់រួច

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវសម្ថតកិច្ចដេញតាមចាប់បានភ្លាមៗក្រោយពីបានធ្វើសកម្មភាពកាច់សោកម៉ូតូមួយគ្រឿងកំពុងចតចោល ហើយម្ចាស់ចុះទៅច្រូតស្មៅ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ចិត្រ រ៉ានី អាយុ២៨ឆ្នឈ មុខរបរនៅផ្ទះស្នាក់នៅកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា រូបគាត់បានជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០០៧ ពណ៌ខ្មៅ ស្លាកលេខសៀមរាប ១F-៧១១៤ មកឈប់ ដើម្បីច្រូតស្មៅនៅកន្លែងកើតហេតុខាងលើ ស្រាប់តែកំពុងច្រូត ក៏មានជនសង្ស័យ២នាក់ បានមកឈប់នៅក្បែរម៉ូតូរបស់គាត់ ហើយបានកាច់សោកម៉ូតូជិះគេចខ្លួន ពេលនោះរូបគាត់បានស្រែកឆោឡោ ដើម្បីឲ្យគេជួយ ហើយក៏ឮដល់សម្ថតកិច្ចនៅក្បែរនោះ ជួយដេញចាប់បាននៅមុខវត្តប្រធាតុ សង្កាត់រលួស ខណ្ឌដង្កោ។

ជនសង្ស័យឈ្មោះ ទ្រី ភាស់ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅខណ្ខពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តរតនគីរី។ ចំណែកបក្ខពួកម្នាក់ទៀតជិះម៉ូតូម៉ាកនិចរត់គេចខ្លួនបាត់។

ចប្ចុច្បន្នជនសង្ស័យខាងលើ បានបញ្ជូនមកអធិការដ្ឋានខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅតុលាការ៕

//youtu.be/N1CZ75UcIEo

Untitled-1

មតិយោបល់