ភ្នំពេញៈ អគ្គិសនីកម្ពុជា ជូនដំណឹងឲ្យដឹងថា នៅម៉ោងជាង៧ព្រឹក ថ្ងៃទី១៩ ខែឧសភានេះ មានករណីដាច់ចរន្តអគ្គិសនីច្រើនតំបន់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលបញ្ហានេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការត្រួតពិនិត្យស្វែងរកកំហូច ដើម្បីតភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋអាចប្រើប្រាស់វិញក្នុងពេលឆាប់ៗ។
អគ្គិសនីកម្ពុជា បានឲ្យដឹងដូច្នេះថា “នៅថ្ងៃទី19 ខែឧសភា ឆ្នាំ2016 នៅវេលាម៉ោង7:15 នាទី មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី2 (GS2-F13A) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនដូចខាងក្រោម៖ (1)ផ្លូវព្រះសីហនុ សង្កាត់វាលវង់, ផ្លូវ163 សង្កាត់បឹងប្រលឹត ខណ្ឌ 7មករា, (2) ផ្លូវ360, ផ្លូវ105 សង្កាត់បឹងកេងកងទី2, ផ្លូវ396 សង្កាត់បឹងកេងកង3, ផ្លូវ245, ផ្លូវ101, ផ្លូវ103, ផ្លូវ223, ផ្លូវ436 សង្កាត់បឹងត្របែក, ផ្លូវ63, ផ្លូវមុន្នីវង្ស ភូមិ5 សង្កាត់ផ្សារដើមថ្កូវ, ផ្លូវ245 សង្កាត់ទំនប់ទឹក, ផ្លូវ440 សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ”។
អគ្គិសនីកម្ពុជា បន្តឲ្យដឹងទៀតថា “នៅវេលាម៉ោង 7:44នាទីមានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី4 (GS4-F2) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដូចជាៈ (1) នៅតាមបណ្តោយផ្លូវជាតិលេខ2 ចាប់ពីចំនុចភូមិព្រែកហូរខាងកើត និងខាងលិច សង្កាត់ព្រែកហូរ រហូតដល់ រោងចក្រអគ្គិសនីទី2 (C2) ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (2) ចាប់ពីចំនុចគល់ស្ពានព្រែកហូរ តាមបណ្ដោយផ្លូវ115 រហូតដល់ ភូមិខ្ពបវែងមួយ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ”។
បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា កំពុងធ្វើការត្រួតពិនិត្យស្វែងរកកំហូច ដើម្បីជួសជុលឲ្យឆាប់មានចរន្តអគ្គិសនីឡើងវិញ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕
មតិយោបល់