ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរក្សាទុកនូវសារធាតុញៀន

កណ្តាល: កាលពីវេលាម៉ោង១៦និង ៣០ នាទីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីរក្សាទុក នូវសារធាតុញៀន ដោយខុសច្បាប់ នៅចំណុចមាត់ទន្លេ ស្ថិតនៅ ភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ។

ជនសង្ស័យ៖ ១-ឈ្មោះ អ៊ួង បូរិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ២-ឈ្មោះ គង់ សុធា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ។ បច្ចុប្បន្នជនទាំងពីរនាក់ មានទីលំនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ។

វត្ថុតាងដកហូតបាន៖ ម្សៅក្រាមពណ៌សថ្លា សង្សយ័ជាសារធាតុញៀន មេតំហ្វេតាមីនចំនួន០៦កញ្ចប់តូច ។

ដំណើររឿង៖ ដោយមានប្រជាពលរដ្ឋប្រាប់សមត្ថកិច្ចថា នៅចំណុចកើតហេតុខាងលើ តែងតែមានការចែកចាយថ្នាំញៀនជាញឹកញាប់ ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍ទឹកឃ្លាំង បានធ្វើការស៊ើបអង្កេត ក៏ប្រទះឃើញជនសង្ស័យបានហៅត្រួតពិនិត្យ ឃើញមានថ្នាំញៀនចំនួន០៦កញ្ចប់តូច ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀននេះជារបស់ខ្លួន បានទិញពីមនុស្សម្នាក់ឈ្មោះ ស្រូយ នៅបន្ទាយដែក ស្រុក កៀនស្វាយ ។

ជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់