ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើង ហើយផ្ទុះកំប៉ុងហ្គាស និងឆេះសាំង ១កាន បណ្ដាលឲ្យម្ចាស់ផ្ទះរលាកពេញខ្លួន

កណ្ដាល: ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០និង១៥នាទីព្រឹក នៅចំណុចភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីឆេះប្រជាពលរដ្ឋ ០១ខ្នង ។

មូលហេតុ៖ បណ្តាលមកពីទុស្សេខ្សែភ្លើង ហើយផ្ទុះកំប៉ុងហ្គាស និងឆេះសាំង ១កាន របួសម្ចាស់ផ្ទះរលាកពេញខ្លួន ។

ករណីនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចំនួន ០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កងអង្គរក្សចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៥រថយន្ត ស្មើនឹង ៣៥ម៉ែត្រគូប ទើបរលត់ជាស្ថាពរ៕

មតិយោបល់