ត្បូងឃ្មុំៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទ្រៀក ធ្វើការឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈ លើជនរងគ្រោះ កាលពីវេលាម៉ោង ១១និង០០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ជនសង្ស័យឈ្មោះ ហេង ពៅ ភេទប្រុស អាយុ ៥០ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិឃុំកើតហេតុខាងលើ ។
ជនរងគ្រោះឈ្មោះ អ.ធ ភ ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅខេត្តត្បូងឃ្មុំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:លើជនរងគ្រោះពិតប្រាកដមែនហើយបច្ចប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរស្រុកមេមត ដើម្បីធ្វើការឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
មតិយោបល់