មណ្ឌលគិរីៈ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៥និង៣០នាទីព្រឹក មានបុរសម្នាក់ អាយុ ៣៨ឆ្នាំ ជនជាតិភ្នងបានចងកសម្លាប់ខ្លួនឯង
ករណីនេះបានកើតឡើងស្ថិតនៅចំណុចផ្ទះជនរងគ្រោះ ក្រុមក្អួន ស្ថិតក្នុងភូមិស្រែធំ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕
ជនរងគ្រោះឈ្មោះ តូញ ម៉ញ ភេទប្រុស អាយុ ៣៨ឆ្នាំជនជាតិ ភ្នង មុខរបកសិករទីកន្លែងរស់នៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ។
ដំណើររឿង៖ ហេតុដែលបណ្តាលឲ្យ ជនរងគ្រោះបានចងកសម្លាប់ខ្លួន បណ្តាលមកពីជនរងគ្រោះបានឈឺរាំរ៉ៃជាច្រើនខែមកហើយដោយតូចចិត្តខ្លួនឯង ឈឺច្រើនពេកក៏ដាច់ចិត្តយកខ្សែគោទៅចងកខ្លួនឯងនិងទ្រូងផ្ទះរួចទំលាក់ខ្លួនចុះក្រោម បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅផ្ទះរបស់ខ្លួនឯងតែម្តង។
ហេតុការណ៍ខាងលើបានកើតឡើងប្រពន្ធជនរងគ្រោះបានឃើញក៏ស្រែកហៅបងប្អូននិងអ្នកជិតខាងឲ្យជួយដោះខ្សែទម្លាក់ចុះមកក្រោមតែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ ។
ក្រោយពីទទួលដំណឹងនេះភ្លាមកងកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ នៃអធិការនគរបាលស្រុកកោះញែក និងនគរបាលប៉ុស្ដិ៍រដ្ឋបាលសុខសាន្ត បានចុះទៅដល់និងត្រួតពិនិត្យនៅកន្លែងកើតហេតុ ធ្វើកោសល្យវិច័យគ្រប់ចំណុច នៃសពជនរងគ្រោះពុំមានស្លាកស្នាមអ្វីក្នុង ករណីអំពើមនុស្សឃាតនោះឡើ។
ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួចកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលស្រុកកោះញែក បានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់