ព័ត៌មានជាតិ

បើករថយន្តជែងមិនប្រយ័ត្ន បុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់មនុស្ស២នាក់ស្លាប់និងរបួស

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមានមនុស្សស្លាប់ កើតឡើងកាលពីវេលាម៉ោង ៤ និង១០នាទីរសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ លើកំណាត់ផ្លូវបេតុង7NG ត្រង់ចំណុចភូមិព្រៃចាស់ ឃុំវិហារសួគិ៍ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-7122 បើកបរដោយឈ្មោះ ពៅ ពេជ្រ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបើកវ៉ាជែងរថយន្តមួយគ្រឿងហើយ ក៏រេចង្កូតមកខាងស្តាំដៃមកបុកជាមួយម៉ូតូមួយគ្រឿងម៉ាក Honda C125 សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FZ-9249 បើកបរដោយឈ្មោះ ឃ្លៀច ស្រីនី ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបានបើកបរក្នុងទិសដៅពីជើងទៅត្បូងស្របទិសគ្នា (របួសធ្ងន់បានបញ្ចូនទៅមន្ទីរពេទ្យភ្នំពេញ)និងរួមដំណើរម្នាក់ទៀតឈ្មោះ ឈុំ ផា ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលស្លាប់នៅកន្លែងកើតហេតុ។ ចំពោះសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ រីឯវត្ថុតាងទាំងពីរត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការស្រុកខ្សាច់កណ្តាល ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី។ មូលហេតុដែលឈានដល់មានគ្រោះថ្នាក់ដ៏រន្ធត់នេះកើតឡើងនេះ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា គឺមកពី អ្នកបើកបររថយន្តបង្កបើកវ៉ាជែងខ្វះការប្រុងប្រយ័ត្ន៕

photo_2016-11-09_20-28-55

photo_2016-11-09_20-28-57

photo_2016-11-09_20-28-59

photo_2016-11-09_20-29-01

photo_2016-11-09_20-29-03

photo_2016-11-09_20-29-05

photo_2016-11-09_20-29-08

មតិយោបល់