ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះផែបណ្តែតទឹករបស់លោក​មេឃុំ​រាំង​ទិល អស់ទាំងស្រុង

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២០​ កាលពី​វេលា​ម៉ោង ​៤​និង​០០​នាទី​ ទៀប​ភ្លឺ​ មាន​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​ផែ​សា​ឡង់​របស់​លោក​ មេឃុំ​រាំង​ទិល​ធ្វើ​មានការ​ខូ​ត​ខាត​ទាំងស្រុង​ ។​

សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រាំង​ទិល​ បាន​ឲ្យ​ដឹង​ថា​៖​ ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ ឈ្មោះ​ គឹ​ម​ សំអែល​ ភេទ​ប្រុស​ អាយុ​៦៤​ឆ្នាំ​ជនជាតិ​ខ្មែរ​ជា​មេឃុំ​ រស់នៅ​ភូមិ​កោះ​កែវ​ ឃុំ​រាំង​ទិល​ ស្រុក​កណ្តៀង​ ខេត្តពោធិ៍សាត់​ មានផ្ទះ​ផែ​សា​ឡង​ចំនួន​០១​ខ្នង​ ដែល​មាន​បណ្តោយ​ប្រវែង​២១.៥​ម៉ែត្រ​ ទទឹង​៨​ម៉ែត្រ​ និង​កម្ពស់​៥​ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្ក​សី​ជញ្ជាំង​ក្តារ​ ។​

​លោក​មេ​ប៉ុស្តិ៍​បាន​បន្ត​ថា​៖​ ករណី​ឆាបឆេះ​នេះ ​បណ្តាល​មក​ទុ​សេ​ចរន្តអគ្គិសនី​ រីឯ​ការ​ខូ​ត​ខាត​ផ្ទះ​១​ខ្នង​ និង​សម្ភារមួយ​ចំនួន​ធំ​ទៀត​៕

មតិយោបល់