ប្រទេសកូរ៉េខាងជើងធ្លាប់បានទាមទារ ១០ពាន់លានដុល្លារអាមេរិក ជាសាច់ប្រាក់ និងអាហារកន្លះលានតោន កាលពីឆ្នាំ ២០០៩ ក្នុងលក្ខខណ្ឌនៅក្នុងកិច្ចប្រជុំកំពូលជាមួយនឹងខាងត្បូង ខណៈដែលលោក Lee Myung-bak ធ្វើជាប្រធានាធិបតីកូរ៉េខាងត្បូង ប៉ុន្តែលក្ខខណ្ឌនោះត្រូវបានបដិសេធ។
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak បានសរសេរនៅក្នុងសៀរវភៅមួយថា នៅក្នុងអំឡុងពេលដែលលោកកាន់តំណែង (២០០៨-២០១៣) លោកបានស្នើសុំប្រទេសកូរ៉េខាងជើង ដើម្បីឲ្យមានជំនួបចរចាកំពូលមួយ ដើម្បីដោះស្រាយបញ្ហាទំនាស់សាច់ឈាម ដោយនៅពេលពេលនោះ កូរ៉េខាងជើងបានទាមទារឲ្យ កូរ៉េខាងត្បូងផ្ដល់ប្រាក់ ១០ពាន់លានដុល្លារអាមេរិក អង្ករ ៤០ម៉ឺនតោន ពោត ១០ម៉ឺនតោន ជី ៣០ម៉ឺនតោន។ លោក Lee បានសរសេរនៅក្នុងសៀវភៅនេះថា លោកមិនបានយល់ព្រមនោះទេ ទើបពុំមានជំនួបកំពូលនោះកើតមានឡើង។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលក្រុងសេអ៊ូល តែងតែទទូចស្នើសុំឲ្យមានការចរចាកំពូលមួយ ដើម្បីដោះស្រាយ ជម្លោះរវាងប្រទេសកូរ៉េទាំងពីរ ដោយគោលបំណងធំគឺដើម្បីឲ្យពលរដ្ឋកូរ៉េខាងទាំងអស់ដែលបានបែកបាក់គ្នា ក្នុងសង្គ្រោះកូរ៉េបានជួបជុំគ្រួសារវិញ៕
មតិយោបល់