ព័ត៌មានជាតិ

ក្រសួងបរិស្ថានផ្តល់ចំណេះដឹងផ្នែកគ្រប់គ្រងធនធានមនុស្ស និងការគ្រប់គ្រងហិរញ្ញវត្ថុបន្ថែមដល់មន្រ្តី

ភ្នំពេញៈ ក្រសួងបរិស្ថាន តាមរយៈនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចិរភាព និងមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (Cambodia Climate Change Alliance: CCCA) ថ្ងៃនេះបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “គោលការណ៍ណែនាំអនុវត្តគម្រោងមូលនិធិជំនួយឥតសំណងលើការងារប្រែប្រួលអាកាសធាតុ” ទៅកាន់ស្ថាប័នថ្នាក់ជាតិនិងអង្គការមិនមែនរដ្ឋាភិបាលចំនួន៨ ដែលបានជាប់ជាស្ថាពរក្នុងការទទួលមូលនិធិជំនួយឥតសំណងពីកម្មវិធី CCCA ផ្នែកស្រាវជ្រាវនិងច្នៃប្រឌិត។

លោក ស្រី ឃុក វិចិត្រ រដ្ឋា អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុបានឱ្យដឹងថា «ការផ្លាស់ប្តូរអាកាសធាតុ គឺជាបញ្ហា ចម្បងដែលត្រូវបានដោយរាជរដ្ឋាភិបាលមានការគិតគូរជាពិសេស និងមានយន្តការជាក់លាក់សម្រាប់អនុវត្ត ក្នុងការរួមចំណែករកវិធានការទប់ស្កាត់ តាមរយៈមូលនិធិជំនួយឥតសំណងនាពេលនេះ គឺជាផ្នែកមួយនៃធាតុចាំបាច់ដើម្បីគាំទ្រដល់ ការផ្លាស់ប្តូរ អាកាសធាតុនៅកម្ពុជា និងផែនការយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព»

លោកស្រីបញ្ជាក់ថា តាមរយៈគម្រោងខាងលើនេះ យើងបានធ្វើការវាយតម្លៃ ភាពងាយរងគ្រោះ របស់ប្រជាជន ក្នុងតំបន់ រស់ នៅក្នុងនិង ក្បែរ តំបន់ អាកាសធាតុ រ៉ាំសា(Ramsar ) និង ការផ្លាស់ប្តូរអាកាសធាតុ ដែលអនុវត្តដោយ មន្ទីរ បរិស្ថាន ខេត្តស្ទឹងត្រែង ( STDoE ); ព្រមទាំងការលើកកំពស់ ភាពធន់ ក្នុងផលិតកម្មកសិកម្ម និងសហគ្រាស សម្រាប់ សន្តិសុខស្បៀង ក្នុងចំណោម កសិករ នៅតាមបណ្តោយដងទន្លេមេគង្គ ដែលអនុវត្តដោយក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា (CRDT )។

លើសពីនេះ ក៏មានធ្វើមាត្រដ្ឋានឡជីវឧស្ម័ន ច្នៃប្រឌិត សម្រាប់បរិស្ថានដែលអនុវត្តដោយ កម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិ( NBP) ព្រមទាងយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រងការសំណល់ រឹង កាបូន ដែលអនុវត្តដោយក្រុមហ៊ុនទូរស័ព្ទNexus , ការពង្រឹងដំណើរការប្រព័ន្ធអេកូឡូស៊ី ( EISOFUN ) ដែលអនុវត្តដោយ អគ្គនាយកដ្ឋានកសិកម្ម( GDA) មន្ទីររៀបចំធនធានដីកសិកម្ម ( DALaRM ) និង មជ្ឈមណ្ឌលសេវាកម្ម កសិកម្ម ការអភិរក្ស ( CASC )៕

photo_2016-08-02_15-02-55photo_2016-08-02_15-02-57

មតិយោបល់