តួកគីៈមួយថ្ងៃ បន្ទាប់ពីបាតុកម្មមួយនៅក្នុងទីក្រុងខឹឡូដើម្បីគាំទ្រលោកប្រធានាធិបតីតួកគី ដែលមិនត្រូវបានអនុញ្ញាតឱ្យថ្លែងសន្ទរកថាទៅកាន់ហ្វូងមនុស្សតាមយរៈសន្និសិទផ្សាយផ្ទាល់តាមវីដេអូពីប្រទេសតួកគីមក តួកគីបានកោះហៅអ្នកការទូតជាន់ខ្ពស់អាល្លឺម៉ង់មកជួបកាលពីថ្ងៃចន្ទ ។នេះបើយោងតាមសារព័តមានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០២ ខែសីហា។
អ្នកនាំពាក្យស្ថានទូតអាឡឺម៉ង់បានប្រាប់ AFP ថា ភារធារីត្រូវបានកោះហៅទៅកាន់ក្រសួងការបរទេសតួកគី នៅម៉ោង ១:០០ រសៀល។អ្នកនាំពាក្យបានបន្ថែមថា ឯកអគ្គរដ្ឋទូតមិនបាននៅក្នុងក្រុងទេ។
ប្រជាជនរាប់ម៉ឺននាក់ គាំទ្រលោកប្រធានាធិបតី Recep Tayyip Erdogan បានប្រមូលផ្តុំគ្នានៅទីក្រុង ខឹឡូ កាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញការប្រឆាំងរបស់ពួគគេ ទៅនឹងការធ្វើរដ្ឋប្រហារបរាជ័យមួយកាលពីថ្ងៃទី ១៥ ខែកក្កដាដែលមានគោលបំណងទម្លាក់មេដឹកនាំតួកគីចេញពីតំណែងនោះ។
ច្រើនម៉ោងមុនពេលធ្វើបាតុកម្ម តុលាការរដ្ឋធម្មនុញ្ញរបស់អាល្លឺម៉ង់បានច្រានចោលពាក្យសុំដើម្បីបង្ហាញការថ្លែងសុន្ទរកថាផ្ទាល់ពីប្រទេសតួករបស់អ្នកនយោបាយរួមទាំងលោកប្រធានាធិបតី Erdogan ផងដែរ ដោយភ័យខ្លាចពួកគេបញ្ជាឲ្យហ្វូងមនុស្សធ្វើប្រតិបត្តិការអ្វីម្យ៉ាង។
ការសម្រេចចិត្តនេះបានបង្កឱ្យមានកំហឹងនៅក្នុងប្រទេសតួកគី អ្នកនាំពាក្យប្រធានាធិបតី លោក Ibrahim Kalinic បានហៅទង្វើនេះថា «មិនអាចទទួលយកបាន» និងជា «ការរំលោភលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិក្នុងការជួបប្រជុំគ្នានេះដោយសេរី»។សូមជម្រាបថា នៅក្នុងប្រទេសអាល្លឺម៉ង់មានប្រជាជនជនជាតិ Turk ៣លាននាក់រស់នៅហើយជាប្រទេសដែលមានជាតិតួកគីច្រើនជាងគេ៕
មតិយោបល់