ព័ត៌មានជាតិ

ផ្ទុះសេខ្សែភ្លើង ឆេះបន្ទប់ឃ្លាំងដាក់សម្ភារៈ សាលាអនុវិទ្យាល័យ រោងចក្រស៊ីម៉ងត៍ចក្រីទីង

កំពត: នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទីរសៀល មានករណីអគ្គិភ័យកើតឡើង០១លើក ស្ថិតក្នុងភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ឆេះបន្ទប់ឃ្លាំងដាក់សម្ភារ: របស់សាលាអនុវិទ្យាល័យ រោងចក្រស៊ីម៉ងត៍ចក្រីទីង ។

សម្ភារ:ខូចខាត៖ បន្ទប់ថ្ម ឃ្លាំងដាក់សម្ភារ:១បន្ទប់ (ឆេះទ្វារ បង្អួច) តុនិងឯកសារចាស់ៗជាច្រើន ក្តារខៀន១ ។

មូលហេតុ៖ ផ្ទុះសេខ្សែភ្លើង ។

ករណីខាងលើនេះ កម្លាំងសមត្ថកិច្ច ប្រើប្រាស់ឡានទឹករបស់ក្រុមហ៊ុនរោងចក្រស៊ីម៉ងត៍អស់ចំនួន០២ឡាន ទើបរលត់ទាំងស្រុង នៅវេលាម៉ោង១៤និង០០នាទី ៕

មតិយោបល់