ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ប្រពូថៅកាប់បុរសម្នាក់ទៀតជាច្រើនកន្លែង បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ

កណ្តាល: ករណីហិង្សាដោយចេតនាកើតហេតុកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅវេលាម៉ោង២និង៤២ នាទី នៅចំណុចក្រោមផ្ទះឈ្មោះ ខុមសុខលាង ស្ថិត
នៅភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ពុជ សុខុម ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ (មានស្នាម មុតដៃនិងក្បាល)។
ជនសង្ស័យឈ្មោះ យឿន យ៉េត ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំកើតហេតុ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ ពូថៅ១ ផ្លែធ្វេីអំពេីដែក ដងធ្វេីអំពីឈេី។

តាមប្រភពព័ត៌មាននៅថ្ងៃកេីតហេតុខាងលេីឈ្មោះ ពុជ សុខុម
(ជនរងគ្រោះ)បានដេកលេីអង្រឹងក្រោមផ្ទះឈ្មោះខុម សុខលាង ត្រូវជាកូនបង្កេីតស្រាប់ពេលនោះឈ្មោះយឿនយ៉េត(ជនសង្ស័យ)បានកាន់ពូថៅកាប់មកកាប់លើ ជនរងគ្រោះចំក្បាលចំហៀងខាងឆ្វេងនិងដៃខាងឆ្វេងបណ្តាលឲ្យ មានរបួសជាទម្ងន់ ហេីយត្រូវក្រុមគ្រួសារដឹកទៅ
ព្យាបាលរបួសនៅមណ្ឌលសុខភាពកំពង់ស្វាយស្រុកកៀនស្វាយដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ត្រូវបានក្រុមគ្រូពេទ្យដឹកតាមរថយន្តយកទៅព្យាបាល របួសនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ។
ក្រោយពេលទទួលបានព័ត៌មានខាងលេីនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាលបានចុះដល់កន្លែងកេីតហេតុ ឃាត់ខ្លួនឈ្មោះយឿន យ៉េត យកមកសាកសួរតែម្តង។
បច្ចុប្បន្នជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី ៕

 

មតិយោបល់