បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗ មួយរំពេច ខណៈពេលដែលមេឃកំពុងភ្លៀងត្រងទឹកលេងប៉ះស័ង្កសី គ្របលើពាងឆ្លងចរន្តអគ្គិសនី ឆក់បណ្តាលឲ្យស្លាប់ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៦និង១៥នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នៅភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វយាចេក ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ ភ័ក្រ ភាន់ អាយុ០៧ឆ្នាំ មានឪពុកឈ្មោះ ណុច សុភ័ក្រ និងម្តាយឈ្មោះ ហួត វី រស់នៅភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ នៅវេលាម៉ោង៦និងង១៥នាទីយប់ថ្ងៃទី១៥ កុមារារងគ្រោះបានត្រងទឹកលេង ខណៈមេឃកំពុងធ្លាក់ភ្លៀង ពេលនោះក្មេងប្រុសរងគ្រោះ បានយកដៃចាប់ស័ង្កសីគ្របលើពាង ដោយកន្ទុយស័ង្កសីនោះប៉ះនឹងជញ្ជាំង ផ្ទះធ្វើពីស័ង្កសី បានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់តែម្តង ។
នគរបាលបានបញ្ជាក់ថា ខណៈពេលដែលឆក់នោះ ឪពុកម្តាយបានឃើញកូន ត្រូវឆ្លងចរន្តអគ្គិសនីឆក់ដែរ ហើយបានរត់ទៅជួយតែជាអកុសលមិនអាចជួយជីវិតកូនបាន ។ សពកុមារារងគ្រោះ ត្រូវបានឪពុកម្តាយរៀបចំធ្វើបុណ្យ តាមប្រពៃណីទាំងក្តីក្តុកក្តួល ៕
មតិយោបល់