ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប្រព្រឹត្តនូវអំពើចោរកម្ម

កណ្តាលៈ កាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ករណីជនសង្ស័យបានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃ មន្ត្រីយោធាម្នាក់ នៅក្នុងភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ហែម តារា ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ចំណែកជនសង្ស័យ០២នាក់៖ ១-ឈ្មោះ សាំង សុវណ្ណហៅ ណូន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន រស់នៅភូមិត្បូងអាំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាអ្នកចូលលួច ២-ឈ្មោះ រស់ ពៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិចំបក់ផ្អែម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

វត្ថុតាងចាប់យក៖ ១-ទូរស័ព្ទ០២គ្រឿង ម៉ាកហួវៃ១គ្រឿង ជារបស់ជនរងគ្រោះ ។ ម៉ាក AIS ចុចពិល១គ្រឿង ជារបស់ជនសង្ស័យ ។ ២-ម៉ូតូម៉ាកសង់០១៣ពណ៌ ពាក់ផ្លាកលេខ 1BW-7524 លេខតួនិងម៉ាស៊ីន 8881584 ។

ដំណើររឿង៖ នៅមុនពេលកើតហេតុជនរងគ្រោះ មកពីបន្ទាយហើយបញ្ចូលថ្មទូរស័ព្ទនៅលើគ្រែ ក្នុងផ្ទះរួច ដើរទៅងូតទឹក ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូចូលមក ស្មានតែចូលទិញបង្អែម ក៏ស្រែកប្រាប់កូនថា គេមកទិញបង្អែម ស្រាប់តែឃើញ ជនសង្ស័យ ដើរចេញពីក្នុងផ្ទះ យកទូរស័ព្ទជិះម៉ូតូរត់គេច តែត្រូវប្រជាជន ដេញតាមស្ទាក់ចាប់បាន ។

ករណីខាងលើនេះ ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់