ព័ត៌មានជាតិ

Victoria មិនបាន​រចនា​ឈុត​ខោអាវ​ ក្លិប Miami ជូន​ Beckham នោះទេ​

ក្នុងនាម​ជាអ្នករចនាម៉ូត​ដ៏លេចធ្លោ​ក្នុងពិភពម៉ូត​​អចិន្ទ្រៃយ៍លើពិភពលោក ប៉ុន្តែនាង Victoria Beckham ជឿថាប្តីរបស់នាង​នឹងមិនប្រគល់ ភារកិច្ច ​ជាមួយនឹងការបង្កើតគំរូ ឈុតខោអាវរបស់ក្លិប Miami នោះទេ​។​

នៅទីនេះដែរមានមនុស្ស​ជាច្រើ បានគិតថា Beckham គួរតែសួរប្រពន្ធរបស់គាត់ ជាគំនិតក្នុងការរចនា ឈុតខោអាវរបស់ក្លិប ប៉ុន្តែ​ធាតុពិត វា​ខុសឆ្ងាយ​តែម្តង ។ របាយការណ៍ដែលកៀកនឹង​តារាបាល់ទាត់រូបនេះបានឲ្យដឹងថា Beckham បាននិយាយថា Adidas នឹងក្លាយជា​ដៃគូដ៏សំខាន់ របស់តារាអង់គ្លេសរូបនេះ ។​

ប្រភពខាងលើបានបន្តថា ជាញឹកញាប់រាល់ការងារ Beckham តែងតែពិភាក្សា​ជាមួយនឹងប្រពន្ធ តែ​តាមការពិតពួកគេមិនបានធ្វើការរួមគ្នាទេ ពេលនេះ ព្រោះថា នាង Victoria កំពុងរវល់ខ្លាំង​ក្នុងការចនាម៉ូតនៅសហរដ្ឋអាមេរិក។​
របាយការណ៍បានឲ្យដឹងថា ឈុត​ដែលត្រូវ​រចនា សម្រាប់ក្លិប Miami វា​ស្រដៀងទៅនឹងឈុត​អតីតក្លិប បិសាចក្រហម​របស់ខ្លួន ដែលលេងកន្លងមក៕​

2014-03-02_150248

មតិយោបល់