កំពង់ធំៈ នៅវេលាម៉ោង៨និង០០នាទីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១១១.១១២ ចំណុចភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យរបួសធ្ងន់-ស្រាលមនុស្ស៣នាក់ និងខូចខាតម៉ូតូ០២គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ 1J-2670 បើកបរផ្លូវត្រង់ពីត្បូងទៅជើង ដោយឈ្មោះ ភឿង សុខនី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកសិករ របួសធ្ងន់ ពាក់មួកសុវត្ថិភាព មានអ្នករួមដំណើរជាមួយម្នាក់ទៀតឈ្មោះ មិញ ឈៀក ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិឃុំជាមួយគ្នា របួសស្រាល មុខរបរកសិករ ពាក់មួកសុវត្ថិភាព ។ ចំណែកម៉ូតូ១គ្រឿងទៀតម៉ាកហុងដាធូដេ ពណ៌ទឹកប្រាក់ គ្មានពាក់ផ្លាកលេខ បើកបរឆ្លងផ្លូវពីលិចទៅកើត ដោយឈ្មោះ ញ៉ឹក សារុន ភេទប្រុស អាយុ៧៩ឆ្នាំ នៅភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ របួសធ្ងន់ បានដឹកបញ្ចូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យនៅឯរាជធានីភ្នំពេញ ដើម្បីជួយសង្រ្គោះ ។
មូលហេតុ៖ បឋមបង្កឡើងដោយ អ្នកបើកបរម៉ូតូ ម៉ាកហុងដាធូដេ ឈ្មោះ ញ៉ឹក សារុន បើកបរឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យជួបគ្រោះថ្នាក់បែបនេះ កើតឡើង ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យ និងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីបន្តដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់