គ្រឿងផ្សំ៖
-សាច់គោហានជាដុំៗ ១ចានចង្កឹះ
-ផ្លែទំពាំងបាយជូរតូចៗដែលមានរសជាតិជូរ ៣០ផ្លែ
-គល់ស្លឹកគ្រៃហាន់ស្តើងៗ ៣ស្លាបព្រាបាយ
-ខ្ទឹមក្រហមហាន់ ២ស្លាបព្រាបាយ
-ប៊ីចេង ១ស្លាបព្រាបាយ
-ទឹកត្រី ២ស្លាបព្រាបាយ
-ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ
-ស្ករស ២ស្លាបព្រាកាហ្វេ
-ម្ទេសហាន់ ២ផ្លែ
-បំបិលម្រេចម៉ដ្ឋ ប្រេងអូលីវ មួយមុខបន្តិចៗ
-ស្លឹកជីរអង្កាម សម្រាប់រោយពីលើ
-វិធីធ្វើ៖
១.សាច់ដែលហាន់រួចហើយ យកទៅលាងឲ្យស្អាតប្រឡាក់ជាមួយនឹងអំបិលម្រេច និងប្រេងអូលីវហើយទុកមួយស្របក់។
២.ផ្សំទឹកត្រីជាមួយទឹកក្រូចឆ្មារ ម្សៅស៊ុប ខ្នរ ស្ករស និងម្ទេស ហាន់លាយបញ្ចូលគ្នា ឲ្យសព្វភ្លក្សមើលឲ្យមានរសជាតិល្មមធ្វើជាទឹកញាំ។
៣.អាំងឬចៀនសាច់ប្រឡាក់ឲ្យឆ្អិនល្អ ហើយរៀបដាក់ក្នុងចាន លាយផ្សំជាមួយគល់ស្លឹកគ្រៃហាន់ខ្ទឹមក្រហមហាន់ផ្លែទំពាំងបាយជូរ និងស្រោចទឹកញាំ ហើយរោយស្លឹកជីរអង្កាមជាការស្រេច៕
មតិយោបល់