ភ្នំពេញៈ យុវជនម្នាក់ក្រោយពីធ្វើសកម្មភាពកាច់សោកម៉ូតូបានសម្រេច ខណៈដែលម្ចាស់រវល់តែចូលងូតទឹកក្នុងបន្ទប់ទឹក តែរត់មិនរួចត្រូវប្រជាពលរដ្ឋវាយសល់តែដង្ហើមចង្រឹត បង្កឲ្យមានកាភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៥និង៤០នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្បែររោងចក្រដំបូលខៀវ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ ព្រាប បញ្ញា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ។ ចំណែកជនរងគ្រោះ ឈ្មោះ អ៊ាត សុខជា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ ផ្ទះជួលដំបូលខៀវ កន្លែងកើតហេតុ។
ដោយឡែកម៉ូតូដែលជនសង្ស័យលួច កាច់កនោះម៉ាក ហុងដា ឌ្រីមសេ១២៥ ឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DA- 2947 ។
តាមប្រភពបន្តទៀតថា មុនកើតហេតុ បានឲ្យដឹងថាខណៈដែលជនរងគ្រោះចតទុកម៉ូតូមុខបន្ទប់ជួល រវល់តែចូលងូតទឹក ស្រាប់តែនៅវេលាម៉ោង ខាង លើក៏មានជនសង្ស័យបានធ្វើសកម្មភាពកាច់សោកម៉ូតូតែម្តងហើយបានសម្រេចតែចៃដន្យពលរដ្ឋក្បែរនោះបានឃើញក៏ស្រែក រួចហើយត្រូវម្ចាស់ មក ទាន់ ក៏ស្រែក ថែមទើបបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង ចេញមកព័ទ្ធចាប់បាននិងនាំគ្នាស្វាគមន៍ មួយដៃមួយជើង ដេកត្រាំភក់សល់តែដង្ហើមចង្រឹត ទើបប្រគល់ឲ្យប៉ូលិស។
ជនសង្ស័យ ក្រោយពីរងរបួសធ្ងន់ សមត្ថកិច្ចយកទៅសង្រ្គោះនៅមន្ទីរពេទ្យ រួចទើបដឹកហកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌបន្តទៅតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់