កំពង់ធំៈ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨និង០៥នាទីព្រឹក លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ២១១-២១២ ភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចររថយន្ត កៀរម៉ូតូក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង(ភ្នំពេញ-សៀមរាប)។
រថយន្តម៉ាកហ៊ីណូ ពណ៌បៃតង ផ្លាកលេខចង្កូតស្តាំ PRV-0025 (របស់ក្រុមហ៊ុនដឹកជញ្ជូន ឡោ ម៉េងហួត L.M.H) សណ្តោងសឺមីរ៉ឺម៉ក ផ្លាកលេខ ព្រៃវែង 4A.0101 (ដឹកជី) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកបររថយន្តគេចចេញពីកន្លែងកើតប្រហែល ៣០០ម៉ែត្រ យកទៅចតចោល ហើយគេចខ្លួនបាត់។
ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខ ព្រះសីហនុ 1B.5831 បើកបរដោយឈ្មោះ ឡៅ ស៊ីវហេង ភេទស្រី អាយុ ៥៥ឆ្នាំ រស់នៅភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់មិនពាក់មួកសុវត្ថិភាព)។
ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងវត្ថុតាងយករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី។
មូលហេតុបឋមបង្កឡើងដោយ៖
-អ្នកបើកបរម៉ូតូបើកបរមិនប្រកាន់គន្លងផ្លូវរបស់ខ្លួនឆ្លងចូលគន្លងផ្លវរថយន្ត។
-អ្នកបើកបររថយន្ដបើកបរខ្វះការប្រុងប្រយ័ត្ន៕
មតិយោបល់