ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចសហការគ្នា ពួនស្ទាក់ចាប់បានចោរលួចម្នាក់ នៅស្រុកស្វាយអន្ទរ

ព្រៃវែង: នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ អធិការដ្ឋានគរបាលក្រុងព្រៃវែង បានសហការជាមួយកងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដេញស្ទាក់ក្របួចចាប់បានជនសង្ស័យមុខសញ្ញាចោរលួចធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿងម៉ាក C 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1P 7297 ធ្វើសកម្មភាពលួចនៅចំណុចលើផ្លូវជាតិលេខ១១ ក្បែរខ្លោងទ្វារខាងត្បូងវត្តសុវណ្ណរង្សី

ជនសង្ស័យឈ្មោះ ទិត្យ រដ្ឋា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ជនរងគ្រោះឈ្មោះ មុត សាលី ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិភគនេស្ស សង្កាត់តាកោ ក្រុង/ខេត្តព្រៃវែង។
សូមបញ្ជាក់៖ ស្ទាក់ចាប់បាននៅចំណុចរង្វង់មូលស្វាយអន្ទរផ្លូវជាតិលេខ៨ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលក្រុងព្រៃវែង កសាងសំនុំរឿងបញ្ជួនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីចាត់ការបន្ត៕

មតិយោបល់