កំពង់ស្ពឺៈ យោងតាមអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយកំពង់ស្ពឺ (GSKPS-F7) ស្ថិតនៅក្នុងឃុំអូរ ឃុំដំបូករូង និង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មូលហេតុ៖ មានរថយន្តបែនដឹកដីមិនបានទំលាក់បែន បណ្តាលឲ្យទាក់ដាច់ខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ០១ខ្សែ និងបាក់សសរបណ្ដាញតង់ស្យុងមធ្យម (MV) ចំនួន០១ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុលខ្សែបណ្ដាញ និងដាំបង្គោលតង់ស្យុងមធ្យម (MV) ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១៩និង០០នាទីយប់ ។
អគ្គិសនីកម្ពុជាសូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ ៕
មតិយោបល់